logo
Header Logo
News Detail
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលីតាមបែបសាសនា មុននឹងចាប់ដំណើរការសាងសង់ស្ពានអាកាស ២កន្លែង បន្ថែមទៀតក្នុងរាជធានីភ្នំពេញ
127
31-Aug-2022
Sub-nation news
Link

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធី ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ ជាស៊ីណា ឃួងស្រេង។

តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងមានការសាងសង់សំណង់អ្វីមួយ ឬ សម្ភោធសមិទ្ធផលណាមួយដែលទើបបានសាងសង់រួច គេតែងប្រារព្វពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះសុំជួយបីបាច់ថែរក្សាអោយដំណើរការ នៃការសាងសង់នោះសម្រេចបានជោគជ័យប្រកប ដោយសុវត្ថិភាព និងរីកចំរើនជារៀងរហូតទៅ។

ពិធីក្រុងពាលីនេះ ធ្វើឡើងមុនមួយថ្ងៃមុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ២កន្លែង ព្រមគ្នាបន្ថែមទៀតក្នុងរាជធានីភ្នំពេញគឺ នៅព្រឹកថ្ងៃទី៣១សីហាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានអាកាសទាំង ២កន្លែង នេះរួមមានទី១ នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ), និងមហាវិថីព្រះមុន្នី វង្ស និងវិថីកងយោធពលខេមរភូមិន្ ទ(ផ្លូវលេខ២៧១) ទី២ ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំងវរៈវៀងជ័យធិបតីស្រឹង្គារគង់សំអុល (ផ្លូវ២០០៤)។ នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខក្នុងរាជធានីភ្នំពេញ  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ជានាយករដ្ឋមន្ត្ រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញនិយាយដោយឡែក​មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ បំរើអោយសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏,គ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរតាមដងផ្លូវដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាល រាជធានីភ្នំពេញ បានសម្រេចបិទចរាចរជាបណ្តោះអាសន្នដើម្បីបង្កឧិកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior