logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីដាំដើមឈើ នៅក្នុងតំបន់រៀបរយ និងតំបន់ប្រវត្តិសាស្រ្តយោធា នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
101
30-Aug-2022
Sub-nation news
Link

នាថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង ប្ាររព្ធពិធីដាំដើមឈើ នៅក្នុងតំបន់រៀបរយ និងតំបន់ប្រវត្តិសាស្រ្តយោធា នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការដាំដើមឈើឡើងវិញ ដើម្បីលម្អ និងរក្សាទុកក្នុងតំបន់នេះទុកជាប្រវត្តិសាស្ត្រ ព្រមទាំងបង្កើតជាភូមិសម្រាប់ប្រជាពលរដ្ឋ នាពេលអនាគត ដោយមានការសាងសង់ជាកំពង់ផែ ផ្លូវ ប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់មនុស្ស និងសត្វ ជួយទប់ទឹកភ្លៀង ជាជម្រកសត្វគ្រប់ប្រភេទ។ បងប្អូនអាចដឹកផលកសិកម្ម និងផលនេសាទ ទៅតាមតំបន់ និងខេត្តផ្សេងៗទៀត យើងអាចកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ។ មួយវិញទៀតយើងត្រូវចូលរួមការកាន់កាប់ ដោយខុសច្បាប់នៅលើដីសាធសរណៈរបស់រដ្ឋ នៅក្នុងភូមិ ឃុំទាំងអស់គ្នា និងត្រូវចូលរួម ជាមួយអាជ្ញាធរ ដើម្បីទទួលបានការកាន់កាប់ស្របច្បាប់ ព្រមទាំងអាចប្រើប្រាស់សិទ្ធិលើដីធ្លី។

ទន្ទឹមនេះបងប្អូនទាំងអស់ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមទីតាំងដែលនៅជិតបំផុត ព្រមទាំងអនុវត្តតាមគោលការណ៍នែនាំនានារបស់រសជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជៀសវាងផុតជំងឺឆ្លងនានា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior