logo
Header Logo
News Detail
thumbnail
ឯកឧត្តមបណ្ឌិត​ អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប
66
01-Oct-2018
Sub-nation news
Link

នៅព្រឹកថ្ងៃទី ០១ខែ តុលា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត បានជួបធ្វើការសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប និង កម្មករ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជំបិណ្ឌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តសៀមរាប ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍បញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹក នាំ មន្ត្រីរាជការ និង កម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំង មូលទទួលបានសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និងមានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ-អន្តរជាតិ ក្នុងការសម្រួលដល់ការទំនាក់ទំនង និងផ្តល់សេវាទាន់ពេលជូនប្រជាពលរដ្ឋ ក្នុងគោលដៅលុប បំបាត់នូវអំពើពុករលួយនៅតាមបណ្តាមន្ទីរ អង្គភាព និងស្នើរឲ្យពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះផងដែរ ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូបដល់បណ្តាទីចាត់ការទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករអណ្តែតផងដែរ ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior