logo
Header Logo
News Detail
thumbnail
ឯកឧត្ដម គួច ចំរើន បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត
29
04-Aug-2017
Sub-nation news
Link

នារសៀលថ្ងៃទី០២ សីហា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដមអភិបាលរង មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ លោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម គូសបញ្ជាក់ថា ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សភាពការណ៍សន្តិសុខនយោបាយ ពុំមានអ្វីកើតឡើងគួឲ្យកត់សម្គាល់នោះទេ ។ ដោយឡែក សភាពការណ៍បទល្មើសព្រហ្មទ័ណ្ឌ កើតឡើង ០៦លើក ធៀបទៅនឹងខែមិថុនា ថយចុះ ០៦លើក ក្នុងនោះបទឧក្រឹដ្ឋ ០២លើក បទមជ្ឈឹម ០៤លើក ។ ការងារយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ក្រាបបាន ១៨ករណី ចាប់បាន ៤១នាក់ ដកហូតថ្មាំញៀនប្រភេទក្រាមពណ៌ស ៤៥កញ្ចប់ ទម្ងន់ ៤៨,៤១ក្រាម ទូរស័ព្ទ ១៤គ្រឿង រថយន្ត ១គ្រឿង ម៉ូតូ ០៣គ្រឿង និងសម្ភារៈសេពផ្សេងៗទៀត ។ ចំពោះ ការងារសភាពការណ៍សណ្ដាប់ធ្នាប់សាធារណៈ កើតឡើង ២៥លើក ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ ១២លើក អត្តឃាត ០២លើក គ្រោះថ្នាក់ផ្សេងៗ ១១លើក ដែលបង្ករឲ្យគ្រោះថ្នាក់មនុស្សស្លាប់ ២០នាក់ របួស ១២នាក់ ។ ដោយឡែក លោកឧត្ដមសេនីយ៍ សោ សាវឿន មេបញ្ជាការដ្ឋានរាជអាវុធហត្ថខេត្ត បញ្ជាក់ឲ្យដឹងដែរថា ការត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន ២៥លើក និងម្ចាស់ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៥ករណី ឃាត់ខ្លួន ១២នាក់ ដកហូតវត្ថុតាង ម្សៅញៀនប្រភេទក្រាមពណ៌សចំនួន ១០កញ្ចប់ ស្មើនឹង ៥,០៨ក្រាម ទូរស័ព្ទដៃ ០៩គ្រឿង ម៉ូតូ ១គ្រឿង និងឧបរណ៍ សម្រាប់ជក់វេខ្ចប់មួយចំនួនទៀត ។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម លោក លោកស្រីទាំងអស់ ដែលស្ថិតនៅក្នុងជួរគណៈបញ្ជាការឯកភាព ដែលបានយកអស់កម្លាំងកាយ និងស្មារតីទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាប្រឈម ជាយ៉ាងច្រើន រួមទាំងការបង្ក្រាប ការទប់ស្កាត់ វិធានការបង្ការ ការចាត់ការបង្កើននីតិវិធីច្បាប់ បានដំណើរការល្អប្រសើរ ដែលចាត់ទុកថា វាគឺជាកិច្ចសហការល្អប្រសើរ មកដល់គណៈបញ្ជាការឯកភាព ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហា បានរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងទៅនោះ ។ ដោយឡែក សម្រាប់កិច្ចប្រជុំនៅខែបន្ទាប់ យើងនឹងយកលទ្ធផល បន្ទាប់ពីកិច្ចប្រជុំពេលនេះ ដោយទាក់ទងទៅនឹងបញ្ហាប្រឈម សភាពការណ៍ធ្ងន់ធ្ងរ លទ្ធផល នៃការបង្ក្រាប ក៏ដូចជាលទ្ធផលជាក់ស្ដែងផ្សេងៗទៀត ដើម្បី ដាក់ជូននៅក្នុងរបាយការណ៍ សម្រាប់ការវិភាគ និងការបន្តកំណត់ជាទិសដៅអនុវត្ត នាពេលខាងមុខ ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណៈការឯកភាពខេត្ត ក៏បានជម្រុញទៅដល់លោក លោកស្រី ក្នុងជួរគណៈបញ្ជាការឯកភាពទាំងអស់ ជាពិសេស គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងតួនាទី ក៏ដូចជាផែនការយុទ្ធនាការ ដើម្បី ដឹកនាំគណៈបញ្ជាការឯកភាពខ្លួន រួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ឲ្យបានល្អប្រសើរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior