ល្ងាចថ្ងៃសៅរ៍ ០៥ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំង ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់វេនបិណ្ឌទី៦ នៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។