logo
Header Logo
News Detail
thumbnail
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តកំពង់ធំ
97
27-Sep-2018
Sub-nation news
Link

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមា គម និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) របស់រាជរដ្ឋាភិបាលជូនដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តកំពង់ធំ ដោយមានការ ចូលរួមពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយសសមា គមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជាប្រចាំខេត្តកំ ពង់ធំ បានលើកឡើងថា អតីតយុទ្ធជនយើងពិតជាទទួលបាននូវសេចក្តីសុខ និងការរីក ចម្រើនបន្ថែមទៀត ក្រោម ការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ទេស រដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងមាន ការសម្របសម្រួលដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការគិតគូរដល់ផលប្រ យោជន៍ និងជីវភាពរស់នៅ សុខ ទុក្ខបងប្អូន ដែលជាការឆ្លើយតបទៅនឹងសកម្មភាពរបស់បងប្អូនអតីតយុទ្ធជន ដែលបានឆ្លងកាត់ការលំបាកក្នុង សង្គ្រាម ក្នុងបុព្វហេតុចូលរួមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ដែល បាននាំមាតុភូមិកម្ពុជាដ៏កម្សត់ ឆ្លង ផុតភ្នក់ភ្លើងសង្គ្រាម ទទួលបានសុខសន្តិភាព កសាង និងអភិវឌ្ឍប្រទេសជាតិ មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៏ថាការចែកប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជននាពេលនេះ គឺ ជាការយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់សម្តេចតេជា ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ដែល ជានិច្ច កាលសម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែល បានពលីឈាមស្រស់ សាច់ស្រស់ ដើម្បី បុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមក៏បានលើកសរសើពីខេត្តកំពង់ធំថា ជាខេត្តគំរូក្នុងការបម្រើអតីតយុទ្ធជន នា ពេលកន្លងមក ដូចជាការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដីតែ គ្មានផ្ទះ ឬមានផ្ទះរស់នៅមិន សមរម្យ និងចុះ សាកសួរសុខទុក្ខជាប្រចាំ ដោយនាំយកអំណោយផ្សេងៗ ទៅចែក ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាត ផងដែរ។ សូមបញ្ជាក់ផងដែរថា ប័ណ្ណ ប.ស.ស ដែលត្រូវចែកជូនអតីត យុទ្ធជនក្នុងខេត្តកំពង់ធំមានចំនួនសរុប ២,២០៥ ប័ណ្ណសម្រាប់អតីតយុទ្ធជន ជាជនពិការ សោធននិវត្តន៍ និងបាត បង់សមត្ថភាពការងារ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior