logo
Header Logo
News Detail
thumbnail
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត និងនិយោជក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
36
06-May-2022
Sub-nation news
Link

នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត និយោជក នៃក្រុមហ៊ុន ហូណាន អឺកាង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្ដិភាព សុខភាព និងសន្ដិសុខការងារ» ដោយមានចូលរួមពី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការមួយចំនួនទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញថ្លែងនូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ជូនដល់បងប្អូនកម្មករនិយោជិត និយោជក នៃក្រុមហ៊ុន ហូណានអឺកាង។ 

បន្ទាប់ពីនោះ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធផ្សេងទៀត បន្តអនុវត្តទៅតាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តណែនាំដល់និយោជកដែលបានវិនិយោគនៅក្នុងខេត្ត ក៏ដូចជា និយោជិត ត្រូវតែបន្តគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវ ក្នុងន័យការពារផលប្រយោជន៍ស្របច្បាប់ជូននិយោជិតផង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនផង ដើម្បីឱ្យក្រុមហ៊ុនដែលបានវិនិយោគក្នុងប្រទេសកម្ពុជា មានដំណើរការកាន់តែយូរអង្វែងទៅមុខ។

ឯកឧត្តម បានបន្តទៀតថា ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសកម្ពុជាស្វែងរកនូវសុខសន្ដិភាពពេញលេញ ដែលបង្កើតឱកាសដល់វិនិយោគិន ក្នុងស្រុក និងក្រៅស្រុក បានមកបណ្ដាក់ទុនជាបន្តបន្ទាប់ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយមិនចាំចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសឡើយ។ 

ក្នុងនោះ ឯកឧត្តម បានអំពាវនាវដល់និយោជិត និងនិយោជកទាំងអស់ ចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន ហើយបើសិនជាកំពុងតែជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ត្រូវកែខ្លួនមកវិញ ចំណែកបើមិនទាន់ជាប់ពាក់ព័ន្ធទេ សូមចៀសឱ្យឆ្ងាយ ព្រោះគ្រឿងញៀន គឺជាគ្រោះមហន្តរាយសង្គម ដែលបង្កហានិភ័យដល់សន្ដិសុខប្រជាពលរដ្ឋគ្រប់ពេលវេលា ធ្វើឱ្យខូចសុខភាព ខាតបង់ថវិកា និងឈានទៅដល់ការប្រព្រឹត្តខុសច្បាប់នានា និងសូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅក្បែរខ្លួន បើសិនឃើញមានបុគ្គលណាម្នាក់មានជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ 

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់និយោជក និងនិយោជិតទាំងអស់ ដែលមិនទាន់បានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ ត្រូវតែរួសរាន់ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្ទាន់ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាត់ផ្ដាច់ការឆ្លងជាសហគមន៍ ព្រោះការដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះហើយ គឺកាន់តែបង្កើនអង់ទីករកូវីដ-១៩ ក្នុងខ្លួនកាន់តែខ្លាំងឡើងៗ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior