logo
Header Logo
News Detail
thumbnail
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់​មុខតំណែង​មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ក្នុងខេត្តបាត់ដំបង
57
06-May-2022
Sub-nation news
Link

នៅរសៀលថ្ងៃព្រហស្បតិ៍ ០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ រួមមាន មន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលពិធីរៀបចំឡើងនៅក្នុងសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំបន្ថែមដល់មន្ត្រីរាជការនៃមន្ទីរចំនួន៣ខាងលើ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងត្រូវធ្វើការងារឱ្យបានសម្រេចជោគជ័យ ទើបយើងខ្លាំង ហើយត្រូវចៀសឱ្យបានការធ្វើជាមន្ត្រីទំនើង ព្រោះការធ្វើជាមន្ត្រីទំនើងនោះមិនបានយូរឡើយ ។ ឯកឧត្តម បានបញ្ជាក់បន្តទៀតថា សម្រាប់ខេត្តបាត់ដំបង បញ្ហាមន្ត្រីទំនើងមិនទាន់កើតមាននៅតាមស្ថាប័នមន្ទីរណាមួយនៅឡើយទេ ដែលនេះគឺជាចំណុចល្អមួយសម្រាប់មន្ត្រីយើងទាំងអស់គ្នាខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋដោយទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដើម្បីធ្វើឲ្យដំណើរការនៃការធ្វើការប្រកបដោយរលូន និងជាពិសេសបន្តការគោរពវិន័យអង្គភាព ពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងបច្ចេកទេស និងភាសាឲ្យកាន់តែខ្លាំងជាលំដាប់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពីបញ្ហាបរិស្ថាន ដែលក្នុងនោះឯកឧត្តម បានលើកឡើងថា ដើម្បីឱ្យទីក្រុងបាត់ដំបង កាន់តែមានភាពស្អាត ក្នុងការឆ្លើយតបតាមគោលដៅទេសចរណ៍ ពិសេសបន្តយកពានរង្វាន់ជាទីក្រុងស្អាតរបស់ប្រទេសកម្ពុជា ក៏ដូចជាទីក្រុងស្អាតរបស់អាស៊ាន ដែលក្រុងបាត់ដំបងធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ គឺត្រូវរួមគ្នាគិតគូរពីបញ្ហាសំរាមឱ្យអស់នៅតាមដងផ្លូវនានា ក៏ដូចជានៅតាមដងស្ទឹងជាដើម តែក្នុងនោះមន្ត្រីរាជការតាមមន្ទីរនានាត្រូវមានភាពស្អាតនៅទីតាំងអង្គភាពរបស់ខ្លួនជាមុនសិន ទាំងការសម្អាត អនាម័យ ទាំងការសម្អាតបន្ទប់អនាម័យ ដែលនេះគឺជាគំរូសម្រាប់ឈានទៅធ្វើការអនុវត្តនៅតាមទីសាធារណៈ ។

ឯកឧត្តម សុខ លូ បានបន្តទៀតថា បញ្ហាសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវការចូលរួម និងមានឆន្ទៈទាំងអស់គ្នា ទើបក្រុងយើងគ្មានសំរាម ដោយផ្តើមចេញពីបុគ្គលខ្លួនឯងផ្ទាល់ក្នុងនោះមន្ត្រីរាជការនៅតាមមន្ទីរនានាត្រូវជួយផ្សព្វផ្សាយអនុវត្តទាំងអស់គ្នាថែមទៀតផង ទើបធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានទេសចរចូលមកកម្សាន្តច្រើន ហើយសេដ្ឋកិច្ចជាតិក៏មានការរីកចម្រើនផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior