logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
79
28-Apr-2022
Sub-nation news
Link

នាព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរការ ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ឈួន វ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានរាយការណ៍អំពីការដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធាណការ និងដឹកជញ្ជូនដូចតទៅ៖

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សម្ពោធដាក់ឱ្យដំណើកាមណ្ឌលផ្តល់សេវាប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប អីអនម៉លទី១។ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បើកឱ្យដំណើរការមណ្ឌលផ្តល់សេវាប្តូរ និងប្រឡងយកប័ណ្ណបើកបរយានយន្ត នៅផ្សារទំនើបអីអនម៉លទី២។ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ការចេញប័ណ្ណបើកបរអន្តរជាតិ និងដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារ ជីបម៉ុង ណូរ៉ូ ម៉ល។

ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់។ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សាទំនើប ហេរីថេក វ៉ក (The Heritage Walk) ខេត្តសៀមរាប។ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប FURI Times Square Mall ខេត្តព្រះសីហនុ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ការដាក់ឱ្យដំណើរការមណ្ឌលផ្ដល់សេវាសាធារណៈស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI នៅក្រុងព្រះសីហនុ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននាំ មកនូវបច្ចេកវិទ្យាទំនើបឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុនូវមណ្ឌលផ្តល់សេវាសាធារណៈ វិស័យសាធារណការ និងដឹកជញ្ជូន និងស្ថានីយ៍បញ្ចូលថាម ពលយានយន្តអគ្គិសនី ដែលកំពុងបើកឱ្យដំណើរការជាផ្លូវការនាពេលនេះ គឺជាមោទភាពថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ។ ការរៀបចំដាក់ឱ្យដំណើរការនូវមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប (Furi Time Square Mall)នេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនក្នុងការបង្ខិតសេវាសាធារណៈឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្ករលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាដូចជា ការចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) និងធ្វើប័ណ្ណបើកបរយានយន្តបានលឿន ចំណេញពេលវេលា មានប្រសិទ្ធិភាព និងតម្លាភាពតាមរយៈការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា។ លោកបានបន្ថែមថា ការបង្កើតឱ្យមានស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងខេត្តនាពេលនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុផងដែរ។ ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនី គឺជារឿងថ្មីត្រូវបានក្រសួងសាធារណៈការ និងដឹកជញ្ជូននាំមកដាក់នៅខេត្តព្រះសីហនុនាពេលនេះមិន ត្រឹមតែជាការបញ្ចៀបការយល់ដឹងដល់សាធារណជនអំពីបច្ចេក វិទ្យា ឧបករណ៍បរិក្ខា និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី និងការលើកកម្ពស់ការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងលើកមុខលើកមាត់ខេត្តព្រះសីហនុឱ្យកាន់ តែល្បីរន្ទឺមួយកម្រិតថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍បើកឱ្យដំណើរការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI ដើម្បីផ្ដល់សេវាឱ្យគៀកនឹងជាប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងជាមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ ហើយការបើកមណ្ឌលផ្ដល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលអគ្គិសនី គឺជាការផ្ដល់សេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា ការខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធអនឡាញក្នុងការចុះបញ្ជីយានយន្តមានដូចជា ឆៀក ធ្វើប័ណ្ណបើកបរ ប្តូរប័ណ្ណបើកបរ និងការផ្តល់ព័ត៌មានផ្លូវខូច(សំបុកមាន់)ជាដើម។ ក្រសួងបានផ្ដល់ប័ណ្ណបើកបរដោយជ្រើសសរើសលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញ វានឹងបង្ហាញតម្លៃសេវាតាមប្រព័ន្ធអឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីមុនចំណូលរបស់ក្រសួងទទួលបានពីការផ្តល់ប័ណ្ណយានយន្តបានប្រមាណជា ៣លានដុល្លាក្នុងមួយឆ្នាំ ក្រោយពីដាក់ឱ្យដំណើរការជ្រើសរើសលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញ ការប្រមូលចំណូលរបស់ក្រសួងសាធាណៈការ មានការកើន ឡើងដល់ ៤០លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តម ក៏បានកោតសរសើរវាយតម្លៃខ្ពស់ការសហការពីមន្ត្រីគយ មន្ត្រីពន្ធដារ អាជ្ញាធរដែនដីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានលឿន និងមានតម្លាភាព ហើយការបើកមណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តនេះ ជាសមិទ្ធផលថ្មីមួយទៀតដែលបានសហការជាមួយអាជ្ញាធរដែនដី និងម្ចាស់ទីតាំង ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងការផ្តល់ប័ណ្ណ ប្តូរប័ណ្ណ បើកបរកាន់តែមានភាពងាយស្រួលជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ការធ្វើប័ណ្ណ បើកបរមានជាង ២ម៉ឺនប័ណ្ណ ហើយសង្ឃឹមថានឹងមានការកើនឡើងបន្តទៀតដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនលឿន ស្របតាមគោលនយោបាយឧស្សាហកម្ម និងផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាតារារះនាទិសនារតី។ 

សូមបញ្ជាក់ថា អង្គការ UNDP បានផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តចំនួន ៤គ្រឿង ដាក់តាមបណ្តារាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior