logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣
53
14-Jun-2022
Sub-nation news
Link

ខេត្តកណ្តាល ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា គ្រប់បណ្តាមន្ទីរអង្គភាព គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅរបស់រដ្ឋបាលខេត្តសម្រេចឱ្យបានជោគជ័យ។

ក្នុងនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានថែរក្សា ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អ ក្នុងដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដែលបានប្រព្រឹត្តទៅថ្មីៗនេះ។

ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងខេត្ត ធានាបានសុវត្ថិភាពខ្ពស់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំគ្រប់បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់មន្ត្រីរាជការ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីរក្សានូវនិរន្ដរភាព នៃដំណើរការជាប្រក្រតីនូវការរស់នៅ រួមទាំងសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តម បានឱ្យដឹងថា ថ្វីដ្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន នៅកម្ពុជា មិនមានអ្នកឆ្លងថ្មីក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសនោះឡើយ ក្នុងនោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលជានិច្ច ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ តាមដូសនីមួយៗ ដែលក្រសួងសុខាភិបាលបានណែនាំ។ ឯកឧត្តម បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលាដែលបានកំណត់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធលើបញ្ហា ទឹក ភ្លើង ត្រូវសហការជាមួយអាជីវករដែលពួកគាត់ប្រកបអាជីវកម្មត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋណាដែលពុំទាន់មាន ភ្លើង និងទឹកស្អាត ប្រើប្រាស់ឱ្យបានច្បាស់លាស់ និងបានជំរុញដល់ដល់មន្ទីរជំនាញ ក៏ដូចជា អាជីវករត្រូវធ្វើការតបណ្តាញទឹកស្អាត និងភ្លើងអគ្គីសនី ជូនប្រជាពលរដ្ឋដែលគាត់មិនទាន់បានប្រើប្រាស់ឱ្យឆាប់រហ័ស។

ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមការងារ ដែលទទួលការសាងសង់មណ្ឌលបន្សាបគ្រឿងញៀន ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់នូវភាគរយ នៃការសាងសង់ និងជំរុញឱ្យការសាងសង់បញ្ចប់ជាស្ថាពរតាមការគ្រោងទុក៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior