logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកសិក្ខាសាលា និងចែកពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍
65
14-Jun-2022
Sub-nation news
Link

នាថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃសីល និងពេញបូណ៌មី រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីបើកសិក្ខាសាលា និងចែកពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដោយមានការអញ្ជើញពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញសស្វាគមន៍ពីលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ខេត្តកោះកុងជាខេត្តមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រង ជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើន កត្តាទាំងអស់នេះបានអំណោយផល ទៅដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែងជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី។ ជាមួយគ្នានេះដែរ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅខេត្តអេកូទេសចរណ៍តំបន់ឆ្នេរផងដែរ។ រយៈពេល ២ឆ្នាំ កន្លងមកនេះ វិស័យទេសចរណ៍របស់ពិភពលោក ក៏ដូចជាទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលជម្ងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដាច់ខាត និងម៉ត់ចត់ ដ៏មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសសគោលនយោបាយវ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសរបស់យើងអាចបើកដំណើរការឡើងវិញគ្រប់វិស័យ ក្នុងនោះស្ថានភាពទេសចរណ៍បានងើបឡើងគួរឱ្យកត់សំគាល់។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ដែលបានរៀបចំសិក្ខាសាលា និងពិធីចែកពានស្ដីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ដល់បណ្ដាអាជីវកម្ម សេវាកម្ម ដែលបានខិតខំអនុវត្តបានត្រឹមត្រូវតាមសេចក្ដីណែនាំ លេខ ០០៧ ស.ណ.ន ស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងទេសចរណ៍ ដែលបច្ចុប្បន្នបរិស្ថានគ្មានផ្សែងបារី ជាបរិបទមួយដែលពិភពលោក ក៏ដូចជាក្នុងតំបន់បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតកម្មថ្នាំជក់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។

កម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងគ្រោះដោយផលិតផលថ្នាំជក់ផងដែរ ព្រមទាំងជាអ្នកគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំដែលបានចែងក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិផលថ្នាំជក់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី  អាជីវករ ប្រត្តិបត្តិករទេសចរណ៍ទាំងអស់ និងខិតខំចូលរួមសហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យការអនុវត្ត សេចក្ដីណែនាំស្ដីពីបរិស្ថានគ្មានផ្សែងបារីនេះ ទទួលបាននូវលទ្ធផលជោគជ័យត្រចះត្រចង់ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលថ្នាំជក់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior