logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិនិត្យទីតាំង និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងពិធីទិវាមច្ឆជាតិ នាថ្ងៃទី១ កក្កដា
90
13-Jun-2022
Sub-nation news
Link

នាថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំង និងចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

គួរបញ្ជាក់ថា ក្នុងពិធីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិនេះដែរ ដឹកនាំដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម វ៉ាន់ ប៊ុនឡាយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា ថ្ងៃទី០១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ធនធានជលផលឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។

លើសពីនេះ ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជាសាកលនៃជំងឺឆ្លងកូវីដ-១៩ គឺមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior