logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស
77
11-Jun-2022
Sub-nation news
Link

តាកែវ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី៣០ ឧសភា ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស ដែលបានរៀបចំធ្វើឡើងនៅបរិវេណវត្តពោធិ៍មាសអណ្ដែត។

គួរបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក គឹម រតនា នាយកប្រតិបត្តិ អង្គការការីតាស ខេមបូឌា និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏សូមធ្វើការនាំយកនូវអនុសាសន៍ផ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ ត្រូវចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ សំខាន់ជួយបងប្អូនបានទាន់ពេលវេលា។

ឯកឧត្តម បានរំលឹកថា កាលពីពេលថ្មីៗនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏នាំអំណោយមនុស្សមកផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ភ្លាមៗម្ដងរួចមកហើយ។ ជាក់ស្ដែងនៅថ្ងៃនេះ អង្គការការីតាស  ខេមបូឌា ក៏បានធ្វើការផ្ដល់ជូននូវអំណោយមួយចំនួនបន្ថែមទៀត រួមមាន៖ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មុងមួយ ភួយមួយ តង់មួយ និងសង្ហីជាង ១ពាន់សន្លឹក ធ្វើការផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះតាមជាក់ស្ដែងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior