logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ (លើកទី៥) ដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋ
44
09-Jun-2022
Sub-nation news
Link

តាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ (លើកទី៥) ដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានរៀបចំធ្វើឡើងនៅក្នុងមន្ទីរសុខាភិបាលខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ រួចរាល់ ហើយចាប់ពី ៤ខែឡើង។

បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឬមេរោគបំប្លែងថ្មីៗនានា សូមបងប្អូនទាំងអស់ មកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬក៏ដូសទី៥ នាពេលនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលអាជ្ញាធរមូលដ្ឋានបានជូនដំណឹង ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងកូវីដ១៩។

សូមជម្រាបផងដែរ បើយោងតាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៦ ខែឧសភា កន្លងមកនេះ មន្ទីរសុខាភិបាល បានដំណើរការចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ ៣ឆ្នាំឡើងទៅ ក្នុងនោះ ចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១ ចំនួន ៩០២,៩៤៥នាក់ ស្មើ១១៨% ចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ចំនួន ៨១៣,២៦៩នាក់ ស្មើ៩០% ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩ លើកទី៣ ចំនួន ៥១៥,៥២០នាក់ ស្មើ៦៤% ចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី៤ ចំនួន ១០១,៧២៧នាក់ ស្មើ២៣%។

ឯកឧត្តម ក៏បានរំលឹកថា កន្លងមកនេះខេត្តតាកែវ ក៏មានករណីវិជ្ជមានកូវីដ១៩ មានសរុប ៨,៥០៧នាក់ ក្នុងនោះ ស្រី ៤,៨០១នាក់, ករណីស្លាប់សរុប ៣២០នាក់ ស្រី ១៨៧នាក់ និងបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញសរុប ១៥ នាក់ ស្រី ១០នាក់៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior