នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ លោកជំទាវអភិបាលរងខេត្ត លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងគណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហា ការធ្វើចំណាកស្រុក ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅក្នុងខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាន រដ្ឋបាលខេត្តត្បូងឃ្មុំ (ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧)