logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល ៖ គម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ មានចំនួន ៦៣គម្រោង
192
06-Jan-2022
Sub-nation news
Link

ខេត្តកណ្ដាល៖ ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បន្តថា ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍខេត្ត មានចំនួន១៨គម្រោង។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល ហើយរដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោងរួមមាន៖

-គម្រោងក្នុងខេត្ត មានចំនួន ០៦គម្រោង

-ស្រុកកណ្តាលស្ទឹង មានចំនួន ០៤គម្រោង

-ស្រុកកៀនស្វាយ មានចំនួន ០៤គម្រោង

-ស្រុកខ្សាច់កណ្តាល មានចំនួន ០៤គម្រោង

-ស្រុកកោះធំ មានចំនួន ០៣គម្រោង

-ស្រុកលើកដែក មានចំនួន ០៣គម្រោង

-ស្រុកអង្គស្នួល មានចំនួន ០២គម្រោង

-ស្រុកពញាឮ មានចំនួន ០៥គម្រោង

-ស្រុកស្អាង មានចំនួន ០៣គម្រោង

-ក្រុងតាខ្មៅ មានចំនួន ២៦គម្រោង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior