logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម ៖ គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់
56
04-Dec-2021
Sub-nation news
Link

ខេត្តកំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋានធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តម​​​ អភិបាលខេត្ត បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង៣៦លានរៀលនិងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩គម្រោងដែលត្រូវចំណាយថវិកាចំនួនជិត១ពាន់លានរៀលដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាគម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចគ្រួសារកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រនិងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ និងអង្គភាពស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ចអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្តបានធ្វើឲ្យទីក្រុងទីប្រជុំជន និងជនបទមានភាពស្រស់បំព្រងគ្រប់រដូវកាល។

ជាក់ស្តែងទោះបីកម្ពុជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក៏អត្រានៃភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨%ក្នុងនោះអត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត១២,៦%និងតំបន់ជនបទ ២២,៨% បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ កន្លងទៅនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior