logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តតាកែវ រៀបចំពិធីអបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល»
56
03-Dec-2021
Sub-nation news
Link

តាកែវ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានក្រុមការងារ ឥស្សរ ជនឆ្នើមថ្នាក់សាខាខេត្តតាកែវ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការសាខា ព្រមទាំង អនុសាខាកាកបាទក្រហមកម្ពុជាក្រុងដូនកែវ ស្រុកសំរោង ស្រុកត្រាំកក់ និងស្រុកទ្រាំង ព្រមទាំង យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមអបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល និងលើកកម្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប និងជំងឺអេដស៍ នៅកម្ពុជា» ព្រមទាំងជួបសំណេះសំណាល និងផ្ដល់ អំណោយ ដល់អ្នករងគ្រោះកំពុងរស់ នៅជាមួយ មេរោគអេដស៍ ចំនួន ៣៥គ្រួសារ ដែលបានរៀបចំធ្វើឡើងនៅបរិវេណវត្តខ្សឹង ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈ កម្មាធិការសាខាខេត្ត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនា អាណិត ស្រឡាញ់ចំពោះបងប្អូនទាំងអស់ ត្រូវរស់នៅមានអនាម័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

អំណោយដែលបាននាំយកមកផ្ដល់ជូនពលរដ្ឋរងគ្រោះកំពុងរស់នៅជាមួយ មេរោគអេដស៍ ចំនួន ៣៥នាក់ មកពីក្រុងដូនកែវចំនួន ១៩នាក់ ស្រុកសំរោង ១២នាក់ ស្រុកត្រាំកក់ ៣នាក់ និងស្រុកទ្រាំងចំនួន ១នាក់ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior