logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុប​លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
63
25-Nov-2021
Sub-nation news
Link

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប​លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈប្រពន្ធវីដេអូ Zoom។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក ​។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១.អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងគ្រប់ចំនួនដូស ជាពិសេសដូសទី៣ ដូសជំរុញ ដែលបាននិងកំពុងដំណើរការចាក់ជូននៅស្រុករំដួល និងស្រុកកំពង់រោទិ៍ និងគម្រោងបន្តចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ក្រុង ស្រុកនាពេលខាងមុខ។

២. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

៣.បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដើម្បីកាត់បន្ថយការគ្រោះថ្នាក់នៅលើដងផ្លូវ។

៤.អាជ្ញាធរ ក្រុង ស្រុក រហូតដល់មូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

៥.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំពិនិត្យ និងការពារដីរបស់រដ្ឋ ពិសេសខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗក្រៅប្រព័ន្ធតុលាការជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់លទ្ធភាព។

៦.អាជ្ញាធរក្រុង និងមន្ត្រីទទួលបន្ទុកភ្លើងបំភ្លឺផ្លូវរបស់សាលាខេត្ត​ត្រូវសហការចុះពិនិត្យលើបញ្ហាភ្លើងបំភ្លឺផ្លូវនៅតាមបណ្តាផ្លូវណាដែលដាច់ងងឹត ត្រួវធ្វើការជួសជុលឱ្យភ្លឺឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior