នៅថ្ងៃសុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពមួយចំនួន បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ចំនួន ៣៥១ គ្រួសារ ដែលបានអញ្ជើញមកពីភូមិព្រះអង្គកែវ ភូមិបាក់អង្រុត និងភូមិពោធ៌បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕