logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្ត និងសាខាកាកបាតក្រហមកម្ពុជាខេត្តក្រចេះ ទទួលថវិការចំនួន ៨,១០០ ដុល្លា និង ២៨,៥០០,០០០ រៀល ពីរដ្ឋបាលខេត្ត និងសាខាកាកបាតក្រហមកម្ពុជាខេត្តមណ្ឌលគិរី
51
08-Aug-2018
Sub-nation news
Link

នារសៀលថ្ងៃអង្គរ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្តក្រចេះ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងសាខាកាកបាតក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងទទួលនូវថវិកាចំនួន 8,100ដុល្លា និង 28,500,000រៀល សម្រាប់ប្រតិបត្តិការជួយប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ នៅសាលាខេត្តក្រចេះ។ មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើង អំពីស្ថានភាពទឹកទន្លេមេគង្គ និងផលប៉ះពាល់ដោយសារទឹកជំនន់ឲ្យគណៈប្រតិភូខេត្ត មណ្ឌលគិរីជ្រាបថា ឆ្នាំនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ឡើងពីដើមខែកក្កដា ដែលមានកំរិតកំពស់ទឹកគួរឲ្យកត់សម្គាល់ ដល់កម្រិតអតិបរមា កំពស់ 21.82ម៉ែត្រ គិតត្រឹមម៉ោង12នឹង00នាទីថ្ងៃទី 07 ខែសីហានេះ។ ទន្ទឹមនោះ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត បានធ្វើការតាមដាន ផ្តល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ខ្ពស់ និងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តក្រចេះ មានប្រសាសន៍បន្តថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ស្រុក ចំនួន4 និងក្រុង1 លើ 29ឃុំ/សង្កាត់ នៅជាប់តាមដងទន្លេមេគង្គ និងព្រែកមួយចំនួនដែលផល ប៉ះពាល់រួមមាន៖ ផ្នែកកសិកម្ម ប៉ះពាល់ស្រូវ 2,236ហិកតា ដំណាំរួមផ្សំ 1,086ហិកតា។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ះពាល់ផ្លូវខេត្តប្រវែង 200ម៉ែត្រ ផ្លូវលំជនបទប្រវែង 262,230ម៉ែត្រ និងអណ្ដូងស្នប់ 59កន្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ 6,984ខ្នងផ្ទះ សាលារៀន 81កន្លែង មណ្ឌលសុខភាពនឹងប៉ុស្តិ៍សុខភាព 03កន្លែង និងវត្តអារាម 18កន្លែង។ ក្នុងនោះ ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មានចំនួន 1,044គ្រួសារ និងសត្វគោក្របីសរុប ចំនួន 6,498ក្បាល។ ក្នុងជំនួបនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីបានស្ដាប់មតិស្វាគមន៍របស់ឯកឧត្តម វ៉ា ថន អំពីស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដោយទឹកជំនន់ ទៅលើប្រជាពលរដ្ឋ នៅទូទាំងខេត្តក្រចេះ។ ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្នុងនាមសាខាកាកបាត ក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានសម្តែងការចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់កំពុងកើតមានឡើង។ នារសៀលនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានប្រគល់ថវិការបស់រដ្ឋបាលខេត្ត និងថវិការរបស់សាខាកាកបាតក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចំនួន 8,100ដុល្លា និង 28,500,000រៀល ប្រគល់ជូនរដ្ឋបាលខេត្ត និងសាខាកាកបាតក្រហមកម្ពុជាខេត្តក្រចេះ សម្រាប់ប្រតិបត្តិការជួយប្រជាជនរងគ្រោះ។ ដែលទាំងនេះ បានសបញ្ជាក់ឲ្យឃើញពី វប្បធម៌នៃការចែករំឡែកគ្នា រវៀងរដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ និងបង្ហាពីឆន្ទះ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គី ខ្មែរចេះជួយខ្មែរ ក្នុងគ្រាមានអាសន្ន និងក្នុងនាមខ្មែរតែមួយ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្វាយ សំអ៊ាង រួមជាមួយគណៈប្រតិភូអមដំណើរក៏ដូចជារដ្ឋបាលខេត្ត មណ្ឌលគិរីទាំងមូល ដែលបានយកចិត្តទុកដាក់ គិតគូរ ផ្តល់ថវិកាជួយសម្រាលការលំបាកដល់ប្រជាជន នៅក្នុងខេត្តក្រចេះ៕

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior