logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ
299
03-Oct-2026
Sub-nation news
Link

នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងសប្បុរសជន ចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ ក្នុងស្មារតី

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ

#ខ្មែរស្រលាញ់ខ្មែរ #ខ្មែរបេះដូងឈាមជ័រតែមួយ។


នៅក្នុងឧកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនដល់វីរកងទ័ព និង វីរនគរបាលជាតិ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាយ នាយរង និងពលនគរបាល ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចបានប្រសិទ្ធពរជ័យជូនកងកម្លាំងយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីសត្រូវឈ្លានពាន។


ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្កដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទរបស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹងកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានខ្ជាប់ខ្ជួន។


ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅសមរភូមិមុខទិសខេត្តព្រះវិហារ-ឧត្តរមានជ័យ ដែលបានអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺយើង ត្រូវតែប្តេជ្ញាការពារខ្សែបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior