logo
Header Logo
News Detail
thumbnail
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត
194
25-Nov-2025
Social Security News
Link

រតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ "បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី" ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសមាសភាពចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។


ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ប្រកបដោយសន្តិសុខសុវត្ថិភាព។ លោកស្នងការ ក៏បានបន្តផ្តល់ការដឹកនាំបន្ថែមទៀត ទៅលើការងារដែលត្រូវពង្រឹងបន្ត ក្នុងនោះរួមមានការងារជំនាញសំខាន់ៗដូចជា៖

១.ជំនាញព្រហ្មទណ្ឌ បើទោះជាបទល្មើសឧក្រិដ្ឋមានការថយចុះ ជំនាញគឺត្រូវតែបន្តស្រាវជ្រាវករណីដែលសេសសល់ដើម្បីបំបែកសំណុំរឿងចាស់ៗក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ និងបន្តរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

២.ចំពោះបញ្ហាក្មេងទំនើងបើទោះបីជាយើងព្យាយាមបង្ក្រាបយ៉ាងណាក៏ដោយក៏នៅមានចំណុចព្រួយបារម្ភ ដោយសារក្មេងទំនើងទាំងនោះពួកគេមិនទាន់ខ្លាចសមត្ថកិច្ចនគរបាលនិងបន្តប្រមូលផ្តុំគ្នាចំណុចទីតាំងដែលមានហានិភ័យ ដូច្នេះកម្លាំងនគរបាលត្រូវបន្តតាមដាននិងកំណត់គោលដៅដែលអាចបង្ករបញ្ហាពីក្រុមក្មេងទំនើង។

៣.បញ្ហាល្បែងស៊ីសង កម្លាំងនគរបាលយើងត្រូវបន្តស្រាវជ្រាវនិងបង្ក្រាបពីព្រោះបញ្ហាល្បែងស៊ីសងគឺវានៅតែកើតមាន បើទោះបីយើងខំបង្ក្រាបយ៉ាងណាក៏នៅមានការលួចលាក់។ ៤.បទល្មើសជួញដូរ ចំពោះការជួញដូរកម្លាំងជំនាញរួមទាំងនគរបាលការពារព្រំដែនត្រូវធ្វើការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបការជួញដូរមនុស្សឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនជាពិសេស។

៥.បញ្ហាគ្រឿងញៀន កម្លាំងជំនាញត្រូវបន្តបង្ក្រាបនិងតាមដានស្រាវជ្រាវរហូតដល់អ្នកលក់អ្នកចែកចាយនិងទីតាំងចែកចាយ លោកស្នងការក៏បានផ្តាំផ្ញើរ ដល់សមត្ថកិច្ចគ្រប់រូប សូមកុំពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរគ្រឿងញៀនផងដែរ។ ៦.បទល្មើសបច្ចេកវិទ្យា កម្លាំងជំនាញត្រូវបន្តការផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋក្នុងការការពារការឆរបោកតាមអនឡាញពីជននិងក្រុមដែលព្យាយាមធ្វើការបោកប្រាស់។

៧.ការងារគ្រប់គ្រងជនបរទេស នគរបាលជំនាញ និងបណ្ដាអធិការដ្ឋានប៉ុស្តិ៍នគរបាលត្រូវធ្វើការផ្សព្វផ្សាយបន្ថែមចំពោះការចុះបញ្ជីសម្រាប់ជនបរទេសដែលមកស្នាក់នៅក្នុងខេត្តរតនគិរីឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមប្រព័ន្ធចុះបញ្ជីដែលមានស្រាប់។ ៨.សម្រាប់វរៈនគរបាលការពារព្រំដែន ត្រូវរៀបចំត្រៀមកម្លាំងដើម្បីគាំទ្រដល់កងទ័ពជួរមុខនិងត្រូវត្រៀមកម្លាំងជំនួសក្នុងករណីមានការផ្លាស់ប្ដូរ។

៩.បន្តពង្រឹងវិន័យកងជួរ វេនប្រចាំបញ្ជា និងការប្រមូលផ្ដុំកម្លាំងនៅស្នងការដ្ឋាន និងបណ្ដាអធិការក្រុង-ស្រុក។


បន្ថែមលើនេះទៀត លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញឱ្យនគរបាលគ្រប់រូប ត្រូវក្លាហាន ក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួនលើការងារជំនាញដែលខ្លួនមាន ដើម្បីមានឱកាសក្នុងការបានបំពេញតួនាទីភារកិច្ចជំនាញ។ក្នុងនោះលោកស្នងការក៏បានរីករាយក្នុងការដឹកនាំនិងសម្របសម្រួលចំពោះធនធានមនុស្សដែលមានស្រាប់ក្នុងស្នងការដ្ឋាន ប៉ុន្តែមិនទាន់មានឱកាសដើម្បីបញ្ចេញសមត្ថភាព ជាពិសេសលោកក៏បានលើកទឹកចិត្តផងដែរសម្រាប់បេក្ខភាពជានគរបាលនារី។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior