logo
Header Logo
News Detail
thumbnail
លោកស្រី ឈី វ៉ា អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយការណ៍ ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងគោលនយោបាយជាតិពាក់ព័ន្ធ
614
13-Mar-2025
Sub-nation news
Link

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយការណ៍ ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងគោលនយោបាយជាតិពាក់ព័ន្ធ ក្រោមអធិបតីភាពលោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី និងឯកឧត្តមបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ 


ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំ ប្រឹងប្រែងរួមគ្នាប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់ អនុវត្តន៍នូវគោលនយោបាយ កម្មវិធី ការអភិវឌ្ឍន៍ជាតិនានា ស្របតាមក្របខណ្ឌកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលបច្ចុប្បន្នបាននឹងកំពុងដើរតួនាទីសំខាន់នៅក្នុងដំណាក់កាលនៃការកែទម្រង់ ជាពិសេសការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» និងច្បាប់ស្តីពី«ការគ្រប់គ្រងរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ»។ ក្នុងដំណាក់កាលនៃការតម្រង់ទិសការងារ និងការទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវមានកិច្ច សហការ និងការសម្របសម្រួលការងារជាលក្ខណៈអន្តរវិស័យ ក្នុងនោះ ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យតាមដានលើតម្រូវការចាំបាច់នានា គឺជាកត្តាចាំបាច់ ដើម្បីធានាឱ្យថ្នាក់ក្រោមជាតិ មានសមត្ថភាពសម្របសម្រួលការអនុវត្តគោលនយោបាយបានដោយរលូន។ 


ជាមួយគ្នានេះ ក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការអ្នកពាក់ព័ន្ធអន្តរវិស័យ ត្រូវបញ្ចូលការបញ្ជ្រាបយុទ្ធសាស្ត្រ យេនឌ័រទៅក្នុងគ្រប់កម្មវិធី និងផែនការរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានប្រកប ដោយតម្លាភាព និងការផ្តល់សេវាគ្រប់ប្រភេទតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ដើម្បីសម្រេចបានតាមគោលបំណងលើកំណែទម្រង់ និងការអនុវត្តផែនការទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាត្រូវការពង្រឹងសមត្ថភាពបន្ថែមពីថ្នាក់ជាតិ ក្នុងបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងការបំពេញមុខងាររបស់ខ្លួន លើការតាមដានលទ្ធផលនៃការអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន លើការអនុវត្តច្បាប់ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា ដែលជាលក្ខណៈអន្តរវិស័យពាក់ព័ន្ធនឹងសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ។


ជាចុងបញ្ចប់លោកស្រីអភិបាលខេត្តបានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានសហការ ជាមួយមន្ទីរកិច្ចការនារីខេត្តកោះកុង ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងគោល នយោបាយជាតិពាក់ព័ន្ធ ដែលជាវត្តមានសារៈសំខាន់ សម្រាប់មន្ត្រីរដ្ឋបាលសាលាខេត្ត ក៏ដូចជា មន្ត្រីធ្វើការ ក្នុងរដ្ឋបាលសាធារណៈ ក្នុងការរៀបចំ និងសរសេររបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ ក្នុងការសរសេររបាយការណ៍តាមវិទ្យាសាស្ត្រ។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior