logo
Header Logo
News Detail
thumbnail
លោកជំទាវបណ្ឌិត បាន ស្រីមុំ ចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិព្រំជាមួយនិងគណៈប្រតិភូថៃ
243
20-Nov-2024
Sub-nation news
Link

ប៉ៃលិន៖  នៅសាលប្រជុំធំសាលាខេត្តប៉ៃលិនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខាងភាគីកម្ពុជា ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ខាងភាគីថៃ ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី និងគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូព្រំដែនរវាងខេត្តទាំងពីរ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។


លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងសមត្ថភាព ដឹកជញ្ជូនទំនិញចេញ ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ ដែលសមិទ្ធផលថ្មីនេះ គឺកើតចេញពីចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសភូមិផងទាំងពីរ។


ជាការឆ្លើយតប ក្រៅពីកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូព្រំដែនរវាងខេត្តទាំងពីរ ឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃក៏បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំង២ និងខិតខំដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឱ្យបានកាន់តែល្អប្រសើរឡើង។


ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តចាន់បុរី ក៏បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត កន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ហើយបន្ទាប់ពីកសាងស្ពានថ្មីឆ្លងព្រំដែនរួចរាល់ការដឹកជញ្ជូនទំនិញចេញ ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរកាន់តែល្អប្រសើឡើង ដែលបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាពនិងស្មោះត្រង់ ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ បានផាកាតនេះ គឺមានបណ្តោយ ៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ ដោយភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុនិងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឱ្យស្ពានបេឡេត៍ចាស់ទ្រុតទ្រោម ដែលកំពុងមានបច្ចុប្បន្ន។




ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior