

បាត់ដំបង៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួនឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤៥០គ្រួសារ មកពីឃុំវត្តតាមឹម និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង








