logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឃួង ស្រេង ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌ
303
04-Mar-2025
Sub-nation news
Link

ភ្នំពេញ៖ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជាវៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២មិនាឆ្នាំ ខាងមុខនេះ។

  

ការស្នើបែបនេះរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ខែមិនានេះ ខណៈឯកឧត្តម ចូលជួួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍លើកឡើងថា៖ ឥណ្ឌានិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ,ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។បន្ថែមពីនេះឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្មនិងប្រាសាទព្រះវិហារ។

  ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា៖ តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជានិងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។

  ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។ឯកឧត្ដម ពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។

  ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីការកកើត រាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់។ ធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានីបាននិងកំពុងដោះស្រាយ។ ជុំវិញការស្នើសុំរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ជុំវិញការធ្វើទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានឯកភាព ជាមួយនិងការអនុញ្ញាតឲ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Streetនៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើដំណើរការទៅបានស្រួល។

   ឯកឧត្ដមបញ្ជាក់ផងដែរថា៖ រដ្ឋបាលរាជធានីភ្នំពេញក្រោយពីបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Streetបានធ្វើឱ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍កើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិប្រមាណ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ លោកសង្ឃឹមថា នៅពេលស្ថានទូតរៀបចំឱ្យមានការទិវាម្ហូបអាហារនៅទីតាំងនេះ វានឹងធ្វើឱ្យកំណើនភ្ញៀវទេសចរណ៍កើនឡើងថែមទៀត៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior