logo
Header Logo
News Detail
thumbnail
ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសក្រុមការងារស្រាវជ្រាវ ប្រមូលនិងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ
513
03-Jan-2025
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសក្រុមការងារស្រាវជ្រាវ ប្រមូលនិងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង អគ្គស្នងការរង ព្រមទាំងថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។ 


ឯកឧត្តមសនិ្តបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ក៏បានបែងចែកតួនាទីភារៈកិច្ច ជូនដល់ថ្នាក់ដឹកនាំរបស់ក្រុមការងារស្រាវជ្រាវប្រមូល និងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ ដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៀត និងស្វែងរកមូលដ្ឋានឱ្យបានកាន់តែច្បាស់ ងាយស្រួលក្នុងការចងក្រងប្រវត្តិក្រសួងមហាផ្ទៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior