ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង ០៩ នៃខេត្តបន្ទាយមានជ័យ រួមមាន រដ្ឋបាលក្រុងសិរីសោភ័ណ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលស្រុកមង្គលបូរី រដ្ឋបាលស្រុកស្វាយចេក រដ្ឋបាលស្រុកព្រះនេត្រព្រះ រដ្ឋបាលស្រុកថ្មពួក រដ្ឋបាលស្រុកអូរជ្រៅ រដ្ឋបាលស្រុកម៉ាឡៃ និងរដ្ឋបាលស្រុកភ្នំស្រុក៕