

ខេត្តកោះកុង៖ ឯកឧត្ដម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៅពន្ធនាគារខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តម អគ្គនាយករង តំណាងនាយកដ្ឋានជំនាញ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤៤ នាក់ នៅពន្ធនាគារខេត្តកោះកុង នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥៕






