logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន០៣ គ្រួសារ
64
14-Jan-2025
Sub-nation news
Link

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងក្រុមការងាររបស់សាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែងចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ ស្ថិតក្នុង ឃុំលើកដែកស្រុកកាះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។


ឯកឧត្តម បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។


ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។


ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ត្រូវផ្លាស់ប្តូរចេញ ហើយរៀបបណ្តាញខ្សែភ្លើងឱ្យទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រុងប្រយ័ត្នភ្លើងទៀនភ្លើងធូបជាដើម ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ដែលធ្វើឱ្យយើងមានការបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង។


ឯកឧត្តម បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំង ៣គ្រួសារ ដែលត្រូវភ្លើងឆាបឆេះផ្ទះសម្បែងអស់ទាំងស្រុង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ 


សូមជូនបញ្ជាក់ថា៖កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០ និង២០នាទី មានគ្រោះអគ្គិភ័យមួយ មកពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យមានការឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋអស់ទាំងស្រុងសរុបចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ និងបង្ករងរបួសប្រជាពលរដ្ឋម្នាក់រលាកខ្លួននៅចំណុចភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។


អំណោយមនុស្សធម៌ ដែលបានចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម ,មី ១កេស,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ដោយឡែកប្រជាពលរដ្ឋរងគ្រោះដោយភ្លើងរលាកខ្លួន១នាក់ ក៏ទទួលបានអង្ករ ៥០ គីឡូក្រាម ,មី ១កេស,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកា ៥០០,០០០ (ហាសិបម៉ឺនរៀល) ផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior