

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធ អភិបាលក្រុង-ស្រក ដេីម្បីពិភាក្សា ពិនិត្យ វាយតម្លៃ ផលប៉ះពាល់ស្រូវរបស់បងប្អូនប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដេីម្បីស្នេីរសុំស្រូវពូជជូនដល់បងប្អូនប្រជាកសិករក្នុងការស្តារឡេីងវិញ។ កិច្ចប្រជុំ នេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ខ សាលាបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
មានរបាយការណ៍សង្ខេបឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្នុងចំណោម៩ក្រុង-ស្រុក មានក្រុងប៉ោយប៉ែត,ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ រងគ្រោះដោយសារទឹកជំនន់ប៉ះពាល់ខ្លាំងជាងគេ ដែលបានធ្វេីឱ្យប៉ះពាល់ដល់ផ្ទះសំបែង ផលដំណាំងរបស់បងប្អូប្រជាពលរដ្ឋ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដោយឡែកស្រុកភ្នំស្រុកក៏មានផលប៉ះដំណាំរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
ឯកឧត្ដម បញ្ជាក់ថា គិតចាប់ពីទឹកជំនន់ចាប់ផ្តេីមកេីនឡេីងពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា ទឹកបានចាប់ផ្តេីមស្រកចុះវិលទៅរកសភាពធម្មតា តែតំបន់មួយចំនួននៅរងការលិចផ្ទះសំបែងពលរដ្ឋដោយសារនៅតំបន់ទំនាប និងពលរដ្ឋរស់នៅក្បែរមាត់ស្ទឹងជាដេីម។ ហេីយអាជ្ញាធរខេត្ដ ក៏បានធ្វើការជាមួយមន្ទីរជំនាញដើម្បីធ្វើការស្រង់ទិន្នន័យពីផលប៉ះពាល់ ខូចខាតដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ពិនិត្យមើលពីលទ្ធភាពស្រូវបងប្អូនកសិករដែលអាចស្ដារបាន និងមិនអាចស្ដារឡើងវិញបាន។ ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងគ្រោះហន្តរាយ ដែលបានចូលរួមដោះស្រាយទាន់ពេលវេលាចំពោះបញ្ហាទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ






