

ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ប្រគល់លិខិតថ្លែងអំណរគុណ និងការចុះអនុស្សរណៈយោគយល់ (MOU) រវាងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅអគារ Fairfield Inn Marriott រាជធានីភ្នំពេញ។









