logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលចំនួន៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
106
09-May-2025
National news
Link

នៅរសៀលថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលចំនួន៣វគ្គ រួមមាន វគ្គអក្ខរកម្មបច្ចេកវិទ្យា វគ្គបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្រិតបឋម និងវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្ត្រីនគរបាលចរាចរណ៍ ដែលមានសិក្ខាកាមសរុបចំនួន១៤៣នាក់ នៅសាលមហោស្រព (អគារH)នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថាការដាក់ដំណើរការនៃវគ្គសិក្សាទាំង៣នេះបានឆ្លុះបញ្ចាំងអំពីការបំពេញភារកិច្ចរបស់បណ្ឌិត្យសភា ក្នុងការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនវិស័យវែងឆ្ងាយប្រកបដោយសក្តានុពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិឱ្យមានចំណេះនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងស្របតាមផែនការកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍និងជឿនលឿន ក្នុងការពង្រឹងសមត្ថភាពជំនាញ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវប្រកបដោយគុណភាព ស្របតាមស្តង់ដាដែលកំណត់ ។


ប្រភព៖  បណ្ឌិត្យសភានគរបាលកម្ពុជា 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior