logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
419
06-Feb-2025
Sub-nation news
Link

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃណៈអភិបាលខេត្តបន្ទាយមានជ័យ។ ដោយការចូលរួមពីរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី ធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។


ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ដែលមានកងកម្លាំងមានសមត្ថកិច្ចជាសេនាធិការក៏ដូចជារចនាសម្ព័ន្ធគ្រប់ថ្នាក់ទាំងអស់ដែលមានមន្ទីរ ឃុំ សង្កាត់ គឺយើងរក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺពួកក្រុមក្មេងទំនើង បើទោះបីជាមានករណីកើតមានយើងបង្រ្កាបបានទាន់ពេលវេលានឹងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនិតិវិធី។ មួយវិញទៀតពាក់ព័ន្ធការងារផ្ដល់សេវាសាធារណៈបានខិតខំប្រឹងប្រែងជំរុញទៅដល់គ្រប់ក្រុង ស្រុក ទាំងអស់ត្រូវផ្ដល់សេវាទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបានលឿន និងទាន់ពេលវេលា។ ចំពោះការងារប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ កសិករក្នុងឆ្នាំនេះគឺទទួលបានផលខ្ពស់ហើយសម្រាប់តម្លៃស្រូវវិញគឺឈ្មួញទទួលទិញក្នុងតម្លៃដែលបងប្អូនប្រជាកសិករអាចទទួលយកបាន។ 


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ និងកោតសរសើរទៅដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធដែលបានធ្វើការបំពេញភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តលើកកម្ពស់កិច្ចការងារសង្គម បន្ថែមទៀត។ ឯកឧត្តមបានបន្តទៀតថា ពេលបច្ចុប្បន្ននៅខាងមុខនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺនៅតែមានបញ្ហាប្រ​ឈមមួយចំនួននៅតែមានការលើកឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍បញ្ហាគ្រឿងញៀន ក្មេងទំនើង ។ល។ ដូច្នេះសូមឱ្យមន្ត្រីជំនាញពាក់ព័ន្ធត្រូវតែសហការ បង្ក្រាបទប់ស្កាត់ រាល់បទល្មើស និងកាត់បន្ថយកុំឱ្យមានបញ្ហាប្រឈមផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior