

នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធាន DGICM បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ ផែនការយុទ្ធសាស្រ្តតភ្ជាប់អាស៊ានឆ្នាំ២០២៦ (The 2026 ASEAN Connectivity Strategic Plan (ACSP) Monitoring, Review, and Evaluation (MRE) Meeting) តាមប្រព័ន្ធវីដេអូ Zoom រៀបចំផ្ទាល់នៅមជ្ឈមណ្ឌលសន្និបាតហ្វីលីពីន ទីក្រុង Pasay ប្រទេសហ្វីលីពីន និងដឹកនាំដោយ លោកជំទាវ Evangeline T. Ong Jimenez-Ducrocq តំណាងអចិន្ត្រៃយ៍ហ្វីលីពីនប្រចាំអគ្គលេខាធិការដ្ឋានអាស៊ាន និងជាប្រធានគណៈកម្មការ សម្របសម្រួលតភ្ជាប់អាស៊ាន (ACCC) ដោយមានវត្តមានចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom ពីប្រធានកិច្ចប្រជុំតាមវិស័យអាស៊ាន (Chair of ASEAN Sectoral Bodies) សរុប ៥៧ វិស័យ និងមន្រ្តីពាក់ព័ន្ធ ក្នុងនោះវត្តមានចូលរួមកិច្ចប្រជុំពី ឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍ លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទំនាក់ទំនងអន្តរជាតិ ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍









