logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពត រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបទី១១៤​ ក្រោមប្រធានបទ «សិទ្ធ​ សមភាព​ និងភាពអង់អាច​ ចំពោះស្រ្តី​ និងក្មេងស្រី​គ្រប់រូប»
241
05-Mar-2025
Sub-nation news
Link

ខេត្តកំពត៖ ព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ បានអញ្ជើញចូលរួម អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបទី១១៤​ ក្រោមប្រធានបទ «សិទ្ធ​ សមភាព​ និងភាពអង់អាច​ ចំពោះស្រ្តី​ និងក្មេងស្រី​គ្រប់រូប» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។


ថ្លែងនៅក្នុងពិធី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សង្គមជាតិមួយកើតឡើងពីគ្រួសារតូចរួមបញ្ជូលគ្នា។ ហើយដើម្បីឱ្យសង្គមមួយល្អបាន គឺត្រូវផ្តើមចេញពីគ្រួសារតួចនីមួយៗ ដែលមានស្ត្រីជាភរិយា ជាម្តាយ ជាជីដូន ជាអ្នកបង្កើត ថែទាំ ណែនាំអប់រំ ទុកដាក់ផ្ចង់ផ្ដើមការងារផ្សេងៗបានល្អ។ ឯកឧត្ដមអភិបាលខេត្តបានបន្តថា ស្រ្តីមាននាទីយ៉ាងសំខាន់លើគ្រប់វិស័យ ដើម្បីឱ្យប្រទេសអាចរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ 


ក្នុងឱកាសនោះដែរ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ក្រោមការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ត្រីសម្រេចបានសមិទ្ធផល ៧ចំណុចសំខាន់ៗមានដូចជា៖ ទី១.ស្ត្រី និងក្រុមគ្រួសារបានទទួលផលពីសុខសន្តិភាព សុវត្ថិភាព កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ ទី២.ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចមានអត្រាខ្ពស់នៅក្នុងតំបន់ ដោយមានការគាំទ្រពីប្រព័ន្ធអេកូឡូស៊ី សម្រាប់សហគ្រិនហិរញ្ញភាព ការងារ និងសុខមាលភាព។ ទី៣.កម្ពុជាសម្រេចបានសមភាពយេនឌ័រ ក្នុងការអប់រំកម្រិតបឋម និងមធ្យមសិក្សា។ ទី៤.អត្រាមរណភាពមាតាថយចុះ គួរឱ្យគាត់សំគាល់។ ទី៥.កាត់បន្ថយអំពើហិង្សាលើស្ត្រី ៦.ស្ត្រីត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅក្នុងសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែសុវត្ថិភាព និងសន្តិភាព (កម្ពុជាលំដាប់លេខ១ នៅប្រទេសអាស៊ាន និងលេខ១៣ ក្នុងចំណោមប្រទេស ១២០ប្រទេស ដែលបានបញ្ជូនទាហ៊ាន ជាស្ត្រីក្នុងប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ) និងទី៧.ចំនួនស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កើនឡើងជាលំដាប់។ លោកជំទាវ ក៍បានលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍន៍សមត្ថភាព បង្កើនចំណេះ ជំនាញ ពង្រឹងទំនាក់ទំនង ដើម្បីបំពេញភារកិច្ចតួនាទីរបស់ខ្លួន ឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែករក្សាបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍប្រទេសឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ ឬចំណូលខ្ពស់៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior