logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥
156
14-Jan-2025
Sub-nation news
Link

ព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានលើកឡើងថា សាលាគណខេត្តទាំងពីរគណៈ ក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ ការអប់រំ ចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធិផលផ្សេងៗជាច្រើនជូនសង្គមជាតិ តាមរយៈព្រះមេគណខេត្ត និងមន្ត្រីសង្ឃគ្រប់ឋានុក្រមទាំងពីរគណៈ ព្រះសង្ឃ ក្នុងខេត្តព្រៃវែង បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមជួយផ្សព្វផ្សាយ អប់រំ នៅតាមបណ្តាវត្តទាំង៥១៩វត្តក្នុងខេត្ត ទៅដល់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងបាន បរិច្ចាគនូវសម្ភារៈផ្សេងៗជាច្រើនដល់រដ្ឋបាលខេត្ត ឧបត្ថម្ភដល់កងទ័ពការពាព្រំដែន និងគ្រួសារក្រីក្រ ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជាការងារកាកបាទក្រហមកម្ពុជា ជាដើម។


ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍លើកឡើងបែបនេះគឺនៅក្នុងឱកាសពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ ដោយមានការនិមន្ត ជាអធិបតី ព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី នួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ ព្រមទាំងព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាព កងកម្លាំង មន្ត្រីរាជការជុំវិញខេត្ត គណៈកម្មការ-អាចារ្យវត្ត តំណាងវិហារ-ស្នាក់ការ ឥស្លាមសាសនា គ្រិស្តសាសនា នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ ធម្មការ និងសាសនាខេត្តព្រៃវែង ក៏ដូចជាសាលាគណខេត្តទាំងពីគណៈ ដែលបានសហការរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង ដាក់ទិសដៅបន្តឆ្នាំ២០២៥ នេះឡើង។ កិច្ចប្រជុំនេះ ពិតបានបង្ហាញនូវសាមគ្គីភាពរវាងអាជ្ញាធរ និង វិស័យព្រះពុទ្ធ សាសនា ក៏ដូចជាការលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យមានសុខុដុមនីយកម្មសាសនា ស្ថិតស្ថេរ និងរីកចម្រើន ក្នុងសង្គមជាតិ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ នាឱកាសនេះ គឺដើម្បីពង្រឹងបន្ថែមនូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ទៅតាមលិខិតបទដ្ឋាគតិយុត្តនានាដែលមានស្រាប់ និងដើម្បីធានារក្សានូវវប្បម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់យើង ក៏ដូចជាធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការ រីកចម្រើន សក្តិសមជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ពិសេស ពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃ និងវត្តអារាម ឱ្យស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ ថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ឯកឧត្ដម អភិបាលខេត្ត បានផ្តល់អនុសាសន៍មួយចចំនួន៖

១.សូមព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាភាគីពាក់ព័ន្ធ រួមគ្នាធ្វើយ៉ាងណាបន្តថែរក្សាសុខសន្តិភាពឱ្យបាន ដើម្បីបន្តស្ថិរភាពសង្គម និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

២.គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត រួមគ្នាបំពេញភារកិច្ចតាមឋានុក្រម ដើម្បីបម្រើដល់ព្រះពុទ្ធ សាសនាក្នុងខេត្ត និងរួមចំណែកជួយដល់ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ៣.គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត សហការជាមួយមន្ទីរធម្មការ និង សាសនាខេត្ត និងមន្ទីរ ជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយ និងរម្ងាប់នូវអធិករណ៍ ទាំងឡាយ ដែលកើតមាននៅក្នុងខេត្ត ដោយអនុវត្តទៅតាម ពុទ្ធប្បញ្ញត្តិ និង ពុទ្ធានុញ្ញាត និងច្បាប់ របស់រដ្ឋ ព្រមទាំងឯកសារគតិយុត្តិនានាដែលមានជាធរមាន។

៤.គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវយកព្រះទ័យ និងចិត្តទុកដាក់ជម្រុញដល់ ព្រះសង្ឃដែលជាសមណៈសិស្សឱ្យបន្ត រៀនសូត្រឱ្យបានជ្រៅជ្រះ តាមរយៈសាលាពុទ្ធិកសិក្សាដែលមានគ្រប់កម្រិតនៅក្នុងខេត្ត និងជួយគាំទ្រ ដល់វត្តដែលមានសាលាពុទ្ធិកសិក្សា ដើម្បីភាពរីកចម្រើននៃធនធានមនុស្ស ធនធានសង្ឃ តាមរយៈ វិស័យពុទ្ធិកសិក្សានៃក្រសួងធម្មការ និងសាសនា។

៥.ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា និងពាហិរសាសនា (មិនថាឥស្លាមសាសនា គ្រីស្ទសាសនា) ទាំងអស់ ត្រូវបន ប្រកាន់ខ្ជាប់ការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាពគ្នា សាមគ្គី ក្នុងស្ថាប័ននីមួយៗឱ្យបានល្អប្រសើរឡើង។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តួចផ្តើមរៀបចំជាមូលនិធិសាសនាសម្រាប់ខេត្តព្រៃវែង ដើម្បីជួយទ្រទ្រង់វិស័យ សាសនាក្នុងខេត្ត ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំង ឯកឧត្តម ដែលមានរចនាសម្ព័ន្ធ គ្រប់គ្រងត្រឹមត្រូវ និងច្បាស់លាស់។ ជាមួយនេះ ក៏សំណូមពរដល់គ្រប់ព្រះចៅអធិការវត្តចូលរួមឲ្យបាន គ្រប់វត្ត ក្នុងន័យជួយសម្រួលដល់វត្តដែលមានការខ្វះខាតនានា។ ក្នុងនោះលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនា ខេត្ត បានឲ្យដឹងថា ទូទាំងខេត្តព្រៃវែងមានវត្តសរុបចំនួនសរុប៥១៩វត្ត (ក្នុងនោះវត្តគណៈមហានិកាយចំនួន ៥០០វត្ត និងវត្តគណៈធម្មយុត្តិកនិកាយចំនួន១៩វត្ត)។ ព្រះសង្ឃសរុបចំនួន៥.០៥២អង្គ ភិក្ខុមាន១.៣០៥អង្គ សាមណេរចំនួន៣.៧៤៧អង្គ (ព្រះសង្ឃគណៈមហានិកាយចំនួន៤.៩៣៥អង្គ ភិក្ខុ១.២៧២អង្គសាមណេរ៣.៦៦៣អង្គ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន១១៧អង្គ ភិក្ខុ៣៣អង្គសាមណេរ៨៤អង្គ។ អាចារ្យសរុបចំនួន១.៦៩៩រូប គណៈកម្មការវត្តសរុបចំនួន៤.៣៥៨រូប ដូនជីសរុបចំនួន ៣១០រូប និងក្មេងវត្តសរុបចំនួន៤៥៦នាក់៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior