logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
529
16-Dec-2024
National news
Link

រាជធានីភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អង្គសន្និបាតបានពិភាក្សាអំពីដំណោះស្រាយសមស្របនានា ជាមួយការពង្រឹងការប្តេជ្ញាចិត្តរួមគ្នាបន្តការថែរក្សាការពារឱ្យបាននូវសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ក្នុងឆ្នាំ២០២៥ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្ដេជ្ញាចិត្តខិតខំអនុវត្តឱ្យបានសម្រេចនូវទិសដៅការងារដូចខាងក្រោម៖

១. បង្កើនកិច្ចសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ក្ដាប់សភាពការណ៍សន្តិសុខ ទប់ស្កាត់អំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្កចលាចលសង្គមផ្សេងៗ

២. បង្កើនការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅចូលរួមចំណែកកាត់បន្ថយបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានការថយចុះ ជាពិសេសទប់ស្កាត់ឱ្យបានជាដាច់ខាតនូវ បញ្ហាក្មេងទំនើង ដែលជាក្តីព្រួយបារម្មណ៍របស់ប្រមុខរាជរដ្ឋាភិបាល

៣. បង្កើនពង្រឹងសមត្ថភាពជំនាញមន្ត្រីអនុវត្តច្បាប់ ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ដ្រីជាប់កិច្ចសន្យា

៤. អនុវត្តតាមទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យទទួលបានជោគជ័យ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចបាន និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេស និងវិនិយោគិនទាំងអស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការឯកភាពទាំងស្រុង និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិសេសបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្ដរជាតិ និងបុណ្យជាតិធំៗ នាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង១០០ភាគរយ។

ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា រាជធានីភ្នំពេញ ជាចំណុចកណ្ដាលដ៏សំខាន់របស់កម្ពុជា ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឱ្យខាងតែបាន។


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានពញ្ញាក់ស្មារតីដល់កងកម្លាំងនគរបាល ត្រូវបន្ដកិច្ចសហការឱ្យបានជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពួតដៃគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពោលការងារនេះមិនអាចធានាទៅបានឡើយ បើមិនមានកិច្ចការល្អពីស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាវុធហត្ថ និងស្ថាប័នតុលាការ។


ចំពោះបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង គ្រឿងញៀន និងល្បែងស៉ីសងគ្រប់ប្រភេទ ព្រមទាំងល្បែងអនឡាញវិញ ក៏ត្រូវតែបន្ដពង្រឹងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អកេរ្ដិ៍ឈ្មោះរបស់កម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior