logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល
481
27-Jan-2025
Sub-nation news
Link

ខេត្តកណ្ដាល៖  ក្នុងពិធីប្រកាសជ័យលាភីនិងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ និង ភូមិកំពង់សំណាញ់ នៃក្រុងតាខ្មៅ  ខេត្តកណ្ដាល ទទួលបានជ័យលាភីលេខ១ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្តក្នុងវិស័យបរិស្ថាន។ 

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យ ចំនួន ០៣សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន ០៥ជំហាន ។ 


ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ក្រសួងបរិស្ថានបានរៀបចំការប្រឡងប្រណាំង ស្ដីពី "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"តាមគោលការណ៍ណែនាំស្តីពីការ ប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ។ ទន្ទឹមនោះផងដែរស្ទើរដ្ឋបាលក្រុង ស្រុកត្រូវយកលទ្ធផលដែលទទួលបាននាពេលនេះ បន្តផ្សព្វផ្សាយអំពីលក្ខណៈវិនិច្ឆ័យ សូចនាការ ដែលក្រសួងបរិស្ថានបានកំណត់ ទៅដល់ភូមិ ឃុំ សង្កាត់ ដើម្បីក្លាយជាសកម្មភាពភូមិ ឃុំ សង្កាត់ ស្អាតជាបន្ត។ ជំរុញការអនុវត្តជាប្រចាំ ឱ្យបរិស្ថាន អនាម័យភាពស្អាត បន្តជាប់ជាប្រចាំ។ បន្តជំរុញលើកទឹកចិត្តអ្នកមិនទាន់ទទួលបានជ័យលាភីឱ្យបន្តការ ខិតខំប្រឹងប្រែង 

ឯកឧត្ដម បន្តថា៖ គោលដៅរបស់រដ្ឋបាលខេត្ត គឺលទ្ធផល ភូមិ ឃុំ សង្កាត់ មានអនាម័យ បរិស្ថានល្អ ស្អាត និងសូមឱ្យមានស្មារតីដាក់ការងារនេះជាភារកិច្ចប្រចាំថ្ងៃ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវត្រៀមលក្ខណៈចំពោះបញ្ហាប្រឈមក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាកង្វះទឹកធ្វើស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ត្រូវធ្វើយ៉ាងណាដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា និងភូមិ ឃុំ-សង្កាត់ ដែល ទទួលបានជ័យលាភីទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយរដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡង ប្រណាំងថ្នាក់ជាតិ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងបរិស្ថាននាពេលខាងមុខបន្តទៀត។ 

គួរបញ្ជាក់ដែរថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានលើឃុំ សង្កាត់ ជ័យលាភីលេខ ០១ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទទួលបានពាន១ ប័ណ្ណសរសើរ១អមដោយប្រាក់រង្វាន់ 

 ៤លានរៀល។ ជ័យលាភីលេខ ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់  ៣លានរៀល។ ជ័យលាភីលេខ ០៣ ឃុំសំរោងលើ ស្រុកអង្គស្នួល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល។ជ័យលាភីលេខ ០៤ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។ជ័យលាភីលេខ ០៥ សង្កាត់សំពៅពូន ក្រុងសំពៅពូន ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។

ភូមិដែរទទួលបានជ័យលាភី បានលើ ជ័យលាភីលេខ ០១ ភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់២.៥លានរៀល។ជ័យលាភីលេខ ០២ ភូមិព្រែកជ្រូក ក្រុងអរិយក្សត្រ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់  ១.៥លានរៀល។

ជ័យលាភីលេខ ០៣ ភូមិស្ដៅកន្លែង ស្រុកកៀនស្វាយ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។ជ័យលាភីលេខ ០៤ ភូមិបឹងក្រោម ស្រុកលើកដែក ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥០០០០០រៀល។ជ័យលាភីលេខ ០៥ ភូមិថ្នល់ទទឹង ស្រុកអង្គស្នួល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥០០០០០រៀល។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior