logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល
95
28-Nov-2024
Sub-nation news
Link

ខេត្តកណ្តាល៖  ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោករស់ រ៉ុម ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤សាលាស្រុកអង្គស្នួល ខេត្តកណ្តាល ។ 


ក្នុងឱកាសនោះ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ មន្ត្រីដែលទើបតែទទួលបានភារកិច្ចថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អស្របទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនតាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ជាពិសេសត្រូវសហការគ្នា និងគោរពគ្នាទៅវិញទៅមកចំពោះមន្រ្ដីក្រោមឱវាទរបស់ខ្លួន ក៏ដូចជាត្រូវសហការជាមួយថ្នាក់ដឹកនាំរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ 


ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងស្រុក ដែលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ច ប្រកបដោយសាមគ្គីភាព ក្នុងជួរគណៈ អភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឱ្យស្រុករបស់ខ្លួនសម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ 


ឯកឧត្ដមបានបន្តថា៖ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ផ្អែកលើសំណើរបស់ខេត្តក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចតែងតាំង លោក រស់រ៉ុម នាយករងរដ្ឋបាលសាលាស្រុកអង្គស្នួល ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាល ស្រុកអង្គស្នួល តាមរយៈប្រកាសលេខ៦៦៨១ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ 

ឯកឧត្តមបានធ្វើការណែនាំដល់រដ្ឋបាលស្រុកត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងត្រូវពង្រឹងការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior