logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់សួន "តេជោសន្តិភាព" ខេត្តបាត់ដំបង
440
18-Feb-2025
Sub-nation news
Link

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ សួន "តេជោសន្តិភាព" ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្តបាត់ដំបងផងដែរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ 


សួនតេជោសន្តិភាព ត្រូវបានរៀបចំសាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ គឺពន្យល់និងរំលេច អំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញ លេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងប្រែក្លាយទៅជាសំណង់ស្ថាបត្យកម្មថ្មីមួយ លើទឹក ដីនៃខេត្តបាត់ដំបង ដែលមានទម្រង់ជា ៣ថ្នាក់ គឺ ៣-៥-៧ ជាមែកធាងនៃចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ បង្រួមជាខ្នាតតូចសមល្មម ន័យនេះសំដៅទៅទំហំដើមនៃវិមានឈ្នះ ឈ្នះ យកមកបង្រួមជា សួនតេជោសន្តិភាព។


ក្រៅពីនេះក៏នៅមានបង្ហាញអំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិសាធារណៈ ជាទីសក្ការៈ និមិត្តសញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និងជាប្រវត្តិសាស្ត្រយោធា។


សួនតេជោសន្តិសភាព សាងសង់លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង៩៩៤ម៉ែត្រ មានទំហំ១៦.០៧៤ម៉ែត្រការ៉េ កែលម្អសួនឱ្យមានសោភណ្ឌភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទី ក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។


រដ្ឋបាលខេត្ត បានគិតគូរពីសុខុមាលភាពប្រជាពល ទាក់ទងកំណើនទេសចរណ៍ជាតិ អន្តរជាតិ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសម្រេចគោលដៅក្លាយជា ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ ឆ្លាតវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior