logo
Header Logo
News Detail
thumbnail
ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចូលរួមសំណេះសំណាលជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ
181
07-May-2025
Social Security News
Link

ខេត្តកំពង់ស្ពឺ៖ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ក្រុមការងារគណកម្មាធិការជាតិប្រឆាំងទារុណកម្មលេខាធិការដ្ឋាន គ.ជ.ប.ទ បានចុះមកបំពេញបេសកម្មផ្សព្វផ្សាយ ឯកសារគត្ដិយុត្ដមួយចំនួនពាក់ព័ន្ធ និងការដកហូតសិទ្ធិសេរីភាពបុគ្គលគ្រប់រូប នៅតាមបណ្ដាអង្គភាពជំនាញ មណ្ឌលអប់រំកែប្រែ (ពន្ធនាគារ )។ 


កិច្ចប្រជុំផ្សព្វផ្សាយ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដោយមានការចួលរួមពីលោក លោកស្រី ស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ មន្រ្ដីនគរបាលយុត្តិធម៌ (ព្រហ្ម ទណ្ឌ ជួញដូរមនុស្ស គ្រឿងញៀន សណ្ដាប់ធ្នាប់ សន្តិសុខ សេដ្ឋកិច្ច អន្ដោប្រ វេសន៍) លោកនាយការិយាល័យចំណុះផែន លោកអធិការនគរបាល ក្រុង និងស្រុក ទាំង ០៩។ 


ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធាន បានលេីកអំពី ប្រវត្តិ នៃការបង្កេីតគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម និងក្រុមការងារ លេខាធិការដ្ឋាន គ.ជ.ប.ទ និងតួនាទី របស់គណកម្មាធិការ លេខាធិការដ្ឋាន គ.ជ.ប.ទ ទន្ទឹមនឹងនេះ ឯកឧត្ដម បានលេីកអំពី ការងារមួយចំនួន ដែលសមត្ថកិច្ចត្រូវបន្ដការយកចិត្តទុកដាក់ សហការជាមួយបណ្តាអង្គភាព និងខិតខំពង្រឹងសមត្ថភាពមន្រ្ដី លិខិតគត្ដិយុត្ដនានាលេីការងារ យុត្តិធម៌ ការសម្ភាសន៍ និងសួរចម្លេីយ ជនរងគ្រោះ ជនសង្ស័យ ។ល។ 


ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ លើការងារជំនាញសម្រាប់បង្កើតគំនិតថ្មីៗដើម្បីជួយដល់ អង្គភាព មន្រ្ដីនគរបាល យុត្តិធម៌ ឱ្យបានល្អប្រសើរនិងបានចុះពិនិត្យបន្ទប់ ៤៨ម៉ោង និងកន្លែងបំពេញការងារ មន្រ្ដីនគរបាល យុត្តិធម៌ លេីការសម្ភាសន៍ជនរងគ្រោះនិងការសួរចម្លេីយជនសង្ស័យ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior