logo
Header Logo
News Detail
thumbnail
កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ខេត្តសៀមរាប
121
09-Dec-2024
Sub-nation news
Link

កិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើមី្បធ្វើការពិនិត្យ ពិភាក្សា និង អនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី៧នេះ មានរបៀបវារៈចំនួន៤ និង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក និង មន្ទីរ នាព្រឹកថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ។


ឯកឧត្តម លី សំរិទ្ធ បានគូសបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដោយបានធ្វើការបន្ថែមនូវរៀបវារៈ ដើមី្បធ្វើការត្រួតពិនិត្យ ពិភាក្សា និងធ្វើការកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ បានយ៉ាងល្អិតល្អន់បំផុត។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះ បានអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ និងធ្វើការពិនិត្យ ពិភាក្សា និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤នៃការអនុវត្ត របស់រដ្ឋបាលខេត្តសៀមរាប ។ សមាជិកនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងពីបញ្ហាការផ្តល់នូវប័ណ្ណសមធម៌ និងសូមឲ្យអាជ្ញាធរក្រុង ស្រុក ពិនិត្យមើលករណីលើការចាក់ដីនៅដីចំណីផ្លូវមិនបានដាក់លូ ព្រមទាំងបញ្ហាករណី កុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ និង បញ្ហាព្រះសង្ឃនិមន្តបិណ្ឌបាត្រនៅក្នុងផ្សារ និង ធ្វើការរៃអង្គៀសបច្ច័យជាដើម។


ឆ្លងតាមការអនុម័តនៃកិច្ចប្រជុំសាមញ្ញលើកទី៧ រួចមក ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការក្រើនរំលឹកដល់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តទាំងអស់ ដែលជាតួអង្គនីតិបញ្ញត្ត និង នីតិប្រតិបត្តិ គឺត្រូវគោរពឲ្យបាននូវរាល់ផែនការដែលបានលើកឡើងរបស់រដ្ឋបាលខេត្ត ។ ក្នុងនោះឯកឧត្តមប្រធាន ក៏បានជម្រុញ ដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឱ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពី នីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ ។ ឯកឧត្តម ក៏បានរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និង មានអាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ៕


ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior