logo
Header Logo
News Detail
thumbnail
ក្រសួងមហាផ្ទៃ បន្ដបើកវគ្គបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន
218
11-Feb-2026
National news
Link

បាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន ជូនដល់មន្ត្រីបង្គោលមកពីខេត្តចំនួន៦ រួមមាន ៖ ខេត្តបាត់ដំបង កោះកុង ប៉ៃលិន បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ឆ្នាំង ពិធីនេះប្រារព្ធធ្វើឡើនៅសាលាខេត្តបាត់ដំបង។


ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ទីន សារ៉ាវុធ  អភិបាលរង និងជាតំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។


គួររំលឹកថា នេះជាលើកទី៣ហើយ ដែលអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។


លើកទី១- កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានីខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមានជូនដល់មន្ត្រីបង្គោល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី និងរតនគិរី នៅសាលាខេត្តត្បូងឃ្មុំ។

លើកទី២- កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន ជូនដល់មន្ត្រីបង្គោល នៃរដ្ឋបាលខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងកំពង់ចាម នៅសាលាខេត្តសៀមរាប។


សូមបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានីខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន គឺជាប្រព័ន្ធដែលត្រូវបានអភិវឌុ្ឍន៍ឡើងដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សហការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុលោមតាមខ្លឹមសារ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រង់មុំទី៥ និងអនុវត្តតាមខ្លឹមសារយុទ្ធសាស្រ្តទី១ និងទី៦ នៃផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលផ្តោតទៅលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការពង្រឹងសមត្ថភាពនៃការបំពេញការងារ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងតាមប្រព័ន្ធឌីជីថល និងដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់ជាគោលការណ៍អនុញ្ញាតដល់អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សហការរួមគ្នារៀបចំកសាងប្រព័ន្ធឌីជីថលមួយដែលមានលក្ខណៈទំនើប ប្រមូលផ្តុំ ប្រកបដោយស្វ័យប្រវត្តកម្ម សម្រាប់គ្រប់គ្រងបញ្ជីបច្ចុប្បន្នភាពបុគ្គលិករដ្ឋបាលថ្នាក់រដ្ឋបាលក្រោមជាតិ ជាពិសេសគឺប្រព័ន្ធគ្រប់គ្រងវត្តមានរបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអាចធ្វើការស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាកពី ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងប្រព័ន្ធឌីជីថល តាមរយៈអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior