logo
Header Logo
News Detail
thumbnail
ស្នងការនគរបាលខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំ "បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
43
24-Aug-2026
Social Security News
Link

រតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ "បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី" ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ដែលមានសមាសភាពចូលរួម លោក-លោកស្រីឧត្តមសេនីយ៍-វរសេនីយ៍ស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងក្រុង-ស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។


បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរងផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ទោស្នងការ ក៏ដូចជាអង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ជាអតិបរមា លើកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់ស្នងការដ្ឋានតាមរយៈការយកចិត្តទុកដាក់រអនុវត្តភារកិច្ចក្នុងការចុះបង្រ្កាប ការចុះល្បាត ការចុះផ្សព្វផ្សាយអប់រំ និងការងារបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានល្អប្រសើរគួរជាទីមោទន:។

លោកស្នងការក៏បានមានប្រសាសន៍ដឹកនាំរលឹកផ្តាំផ្ញើ និងណែនាំបន្ថែមដល់មន្រ្តីនគរបាលឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញមួយចំនួនក្នុងនោះមានដូចជា៖ ១.ដាក់អតិភាពលើកការងារផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឲ្យបានគ្រប់តាមផែនការកំណត់ដើម្បីសម្រួលដល់ពលរដ្ឋគ្រប់អាយុក្នុងការចុះឈ្មោះបោះឆ្នោត។ ២.ការងារទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ/សិស្សានុសិស្ស និងបន្តផ្សព្វផ្សាយតាមបណ្តាញសង្គម។ ៣.ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តបង្កើនការតាមដានមុខសញ្ញាជួញដូរនិងប្រើប្រាស់ និងធ្វើការផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋ/សិស្សានុសិស្ស ពីផលវិបាក/ផលប៉ះពាល់នៃគ្រឿងញៀន។ ៤.ការងារគ្រប់គ្រងជនបរទេស តាមដានការចុះបញ្ជីរបស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត និងបន្តចុះផ្សព្វផ្សាយដល់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ កន្លែងស្នាក់នៅដើម្បីពិនិត្យមើលភាពស្របច្បាប់ និងការងាររបស់ជនបរទេសដែលកំពុងស្នាក់នៅ។ ៥.បន្តអនុវត្តសកម្មភាពចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់ប្រពលរដ្ឋគ្រប់មូលដ្ឋាន។ ៦.បន្តចុះអនុវត្តការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍។

ជាមួយគ្នានោះ លោកស្នងការបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវគោរពបទវិន័យកម្លាំងរបស់នគរបាលជាតិ និងហាមប្រាមមិនអោយពាក់ព័ន្ធសារធាតុញៀន និងបទល្មើសផ្សេងៗ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior