

សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅមណ្ឌលប្រឡង វិទ្យាល័យសម្តេចឪ ដែលស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ២០០នាក់ ស្រី ៤៣នាក់។
ប្រភព៖ ស្នងការដ្ឋានខេត្តសៀមរាប
































