ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលស្រុក បសេដ្ឋ មានរៀបចំពិធីដាក់ឱ្យសម្ពោធសមិទ្ធិផល អគារសាលប្រជុំមួយខ្នង ដែលទេីបនឹងកសាងរួចរាល់នៅក្នុងកំឡុងខែមេសា ឆ្នាំ ២០២៥កន្លងទៅនេះ។
អញ្ជើញជាអធិបតីក្នុងពិធីនេះ ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ និងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកបសេដ្ឋ លោក លោកស្រី ស្នងការរងទទួលផែន ការងារជំនាញ លោកស្នងការរង ទទួល ទិសចុះជួយស្រុកបសេដ្ឋ លោកអធិការ នគរបាល ក្រុង ស្រុក ទាំង០៩ លោក លោកស្រី សមាជិក ក្រុមប្រឹក្សា ស្រុក បសេដ្ឋ លោក លោកស្រី អភិបាលរង ស្រុក លោកមេបញ្ជាការ កងកម្លាំង ប្រដាប់ អាវុធ ទាំង៣ ប្រភេទ លោក មេឃុំ នាយ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទាំង១៥ ឃុំ លោក លោកស្រី មន្ត្រីនគរបាលចំណុះអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ ជាច្រើនរូបទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ