logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម នាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៥៤គ្រួសារ
83
14-Nov-2025
Sub-nation news
Link

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះផ្តល់ជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៥៤គ្រួសារ នៅទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរ យកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល រួមសុខ រួមទុក្ខជាមួយគ្នាគ្រប់ពេលវេលា។


ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមសោកស្តាយចំពោះការខូចខាតផលដំណាំស្រូវ ចំការ ដោយសារទឹកជំនន់នាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាព។

ឯកឧត្តម ក៏បានស្នើដល់ប្រជាកសិករ បន្តដាំដុះ ស្រូវ ផលដំណាំផ្សេងៗឡើងវិញក្រោយពេលទឹកស្រកដើម្បីបង្កបង្កើន ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងឱ្យកាន់តែរីកធំធាត់ឡើងបន្តទៅទៀត។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឱ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិនស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភាព ពិនិត្យសុខភាព ព្យាបាល និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior