

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួមអរសាទរថ្ងៃជាប្រវត្តិសាស្រ្តនៃការចាប់ផ្តេីមបេីកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី មន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព កងកម្លាំងទាំង៣ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង។
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង











